អំពីវគ្គសិក្សា
សហគ្រាសធុនតូច និងមធ្យមបង្កើតអោយមានចំនួន ៨០%នៃអាជីវកម្មទេសចរណ៍ទាំងអស់ ប៉ុន្តែនាពេលជាមួយគ្នានេះ ២០%នៃអាជីវកម្មទាំងនោះបរាជ័យក្នុងឆ្នាំទី០១នៃប្រតិបត្តការរបស់ពួកគេ ហើយមានត្រឺមតែពាក់កណ្តាលប៉ុណ្ណោះដែលអាចដំណើរការបានច្រើនជាង ០៥ឆ្នាំ។ តួរលេខនេះកាន់តែអាក្រក់ឡើងក្នុងអំឡុងពេលមានវិបត្តដូចដែលបានឃើញនាពេលកូវីដ ១៩។ គោលបំណងរបស់ PATA គឺពង្រឹងសហគ្រាសទេសចរណ៍ខ្នាតតូចនិងមធ្យមជាមួយនឹងជំនាញចាំបាច់ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេអោយមានប្រសិទ្ធិភាព និងកាន់តែឌីជីថល និងដើម្បីសម្របខ្លួនកាន់តែប្រសើរក្នុងយុគសម័យទេសចរណ៍ក្រោយកូវីដ។ មេរៀនដែលអាចរៀនបានតាមល្បឿនរបស់អ្នក គឺជាប្រភពដែលមានស្រាប់ហើយអាចប្រើប្រាស់ដោយសេរី និងមាន ០២ម៉ូឌុល។ ម៉ូឌុលជំនាញហិរញ្ញវត្ថុសម្រាប់សហគ្រាសទេសចរណ៍ខ្នាតតូច និងមធ្យមដែលគ្របដណ្តប់/បង្រៀនទៅលើប្រធានបទមួយចំនួន៖ ១. ការធ្វើផែនការថវិកា កាសន្សំ ការកត់ត្រា និង គណនេយ្យ ២. ជម្រើសមូលនិធិ និងកម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ៣. ការចំណាយ និងសេវាធានាគា ៤. វិធីគ្រប់គ្រងលំហូរសាច់ប្រាក់ និងរៀបចមរបាយការណ៍ហិរញ្ញវត្ថុ ៥. វិធីគណនាចំណុចរួចខ្លួនរបសើផលិតផល និងសេវាកម្ម។ ម៉ូឌុលជំនាញឌីជីថលសម្រាប់សហគ្រាសទេសចរណ៍ខ្នាតតូចនិងមធ្យមរួមមានប្រធានបទ៖ ១. ការធ្វើអោយអាជីវកម្មទៅជាឌីជីថល ២. ការធ្វើទីផ្សារបែបឌីជីថល ៖ រួមមានវីធីបង្កើតវេបសាយ វិធីផ្សព្វផ្សាយតាមបណ្តាញសង្គម ការធ្វើទីផ្សារតាមE-mail Google my Business. ៣.ជម្រើសបង់ប្រាក់បែបឌីជីថល ៤. របៀបនៃការរៀបចំការបង់ប្រាក់អនឡាញ ៥.របៀបប្រើប្រាស់ប្រពន្ធ័អនឡាញដោយសុវត្ថភាព និងការពារអត្តសញ្ញាណពីចោរ ការក្លែងបន្លំ និង ឧក្រិដ្ឋកម្មអនឡាញ។